ដំណោះស្រាយបច្ចេកវិទ្យា ប្រឆាំងបទល្មើសហិរញ្ញវត្ថុ

fn-2016-10-26-14-30-57

ក្រុមហ៊ុន Idea Link និងក្រុមហ៊ុន TESS នៅថ្ងៃទី២៦ ខែតុលានេះ បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ក្នុងការផ្គត់ផ្គង់ផ្ដាច់មុខ នូវដំណោះស្រាយបច្ចេកវិទ្យា ប្រឆាំងបទល្មើសហិរញ្ញវត្ថុ សម្រាប់ទីផ្សារកម្ពុជា ឡាវ និងភូមា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល។

កិច្ចសហការ រវាងក្រុមហ៊ុនទាំងពីរនេះ គឺផ្ដោតជាចម្បង លើបច្ចេកវិទ្យាប្រឆាំងការសម្អាតប្រាក់ (Anti-Money Laundering),បច្ចេកវិទ្យា សង្កេតការលួបបន្លំ​ផ្ទៃក្នុង (Internal Fraud Detection) និងបច្ចេកវិទ្យាប្រឆាំងអំពើពុករលួយ (Anti-Bribery & Corruption) ។

លោក ឈ សុផាណៈ អគ្គនាយកក្រុមហ៊ុន Idea Link បានលើកឡើងថា ក្រុមហ៊ុនខិតខំយកនូវដំណោះស្រាយបច្ចេកវិទ្យា ប្រឆាំងបទល្មើស​ហិរញ្ញវត្ថុសមស្រប សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា ជាការរួមចំណែកដល់ការពង្រឹង នូវការអនុវត្តច្បាប់ ដើម្បីបង្កើតឧត្តមភាពប្រកួតប្រជែងថ្នាក់ជាតិ និងថ្នាក់តំបន់ ។

លោកបានបន្តថា «ការប្រឆាំងបទល្មើសហរិញ្ញវត្ថុ ដូចជាការប្រឆាំងការសម្អាតប្រាក់ ការលួចបន្លំផ្ទៃក្នុង និងអំពើពុករលួយ មិនមែនជាការងាយស្រួលឡើយ ហើយដំណោះស្រាយបច្ចេកវិទ្យា CORALTM Suite របស់ក្រុមហ៊ុន TESS គឺជាដំណោះស្រាយសមស្របបំផុត»

គួរបញ្ជាក់ថា ក្រោយពីកិច្ចសហការគ្នារវាងក្រុមហ៊ុន Idea Link និងក្រុមហ៊ុន TESS នឹងផ្ដល់ភាពភាពងាយស្រួលក្នុងការទទួល សាច់ប្រាក់ មួយដ៏មានសុវត្ថិភាព ដល់បណ្ដាក្រុមហ៊ុននានា ទាំងនៅកម្ពុជា និងក្រៅប្រទេស៕

Leave a Reply

Your email address will not be published. Required fields are marked *

*
*